ដំណឹង ល្អនៃអំណរដ៏អស្ចារ្យ សម្រាប់បុណ្យ

អត្ថបទសម្រាប់អានរយៈពេល២៥ថ្ងៃ សម្រាប់រដូវកាលនៃការរង់ចាំ មុនថ្ងៃណូអែល និពន្ធដោយលោកគ្រូគង្វាល ចន ផាយភ័រ (John Piper)

តើព្រះយេស៊ូវសព្វព្រះទ័យចង់បានអ្វីខ្លះ សម្រាប់ថ្ងៃណូអែល?

ការជញ្ជឹងគិតដោយអំណរ និងការទន្ទឹងរង់ចាំដោយចិត្តអន្ទះសារ តែងតែកើតមាន ក្នុងរដូវកាលនៃបុណ្យណូអែល ខណៈពេលដែលគ្រីស្ទបរិស័ទទូទាំងពិភពលោក អបអរខួបនៃការយាងមកប្រសូត្ររបស់ព្រះអង្គសង្រ្គោះរបស់ពួកគេ។ ក្នុងសៀវភៅដំណឹងល្អនៃក្តីអំណរដ៏អស្ចារ្យ លោកគ្រូគង្វាល ចន ផាយភ័រ សូមអញ្ជើញប្រិយមិត្តអ្នកអាន ឲ្យផ្តោតចិត្ត ទៅលើព្រះយេស៊ូវ ក្នុងអំឡុងរដូវកាលនៃការរង់ចាំមុនថ្ងៃណូអែល។​

ចុះឈ្មោះដើម្បីទទួលអត្ថបទប្រចាំថ្ងៃពីសៀវភៅដំណឹងល្អនៃអំណរដ៏អស្ចារ្យ

«សៀវភៅដំណឹងល្អនៃក្តីអំណរដ៏អស្ចារ្យ បាននាំមកនូវការស្វែងយល់ជាថ្មី អំពីសិរីល្អនៃថ្ងៃណូអែល។ សៀវភៅនេះផ្តល់នូវការសម្រាកសម្រាប់អ្នកដែលរវល់ច្រើន(…) ដោយជួយឲ្យពួកគេគិត[ជារៀងរាល់ថ្ងៃ] អំពីព្រះយេស៊ូវ ជាព្រះអង្គសង្រ្គោះរបស់យើង ហើយសម្រាក អរសប្បាយ និងស្អាងចិត្តឡើងវិញ!»(Ray Ortlund)

កំណប់ទ្រព្យនៃសេចក្តីពិតអំពីព្រះយេស៊ូវ!

សៀវភៅសម្រាប់ការជញ្ជឹងគិតក្នុងរដូវកាលនៃការរង់ចាំមុនថ្ងៃណូអែល ត្រូវបាននិពន្ធឡើង ដើម្បីនាំលោកអ្នកយាងព្រះយេស៊ូវធ្វើជាចំណុចកណ្តាលនៃរដូវកាលនៃបុណ្យណូអែល។ អត្ថបទទាំងនេះ ជាសម្រង់អត្ថបទ ចេញពីស្នាដៃនិពន្ធរបស់លោកចន ផាយភ័រ

ចែករំលែកក្តីអំណរនៃថ្ងៃណូអែល ជាមួយមិត្តភក្តិរបស់អ្នក!

រក្សាសិទ្ធិគ្រប់បែបយ៉ាង © ២០២១ ដោយ អង្គការសកម្មភាពកម្ពុជា